ជួយដល់ការរំលាយអាហារ និងពង្រឹងសុខភាពពោះវៀន
Probiotic គឺជាបាក់តេរីល្អ ដែលជួយរក្សាលំនឹងប្រព័ន្ធមីក្រូជីវសាស្រ្តក្នុងពោះវៀន, កែលម្អការរំលាយអាហារ, និងកាត់បន្ថយរោគសញ្ញាដូចជា ហើមពោះ, ពិបាករំលាយអាហារ, និងទល់លាមក។
ស្រូវសាលី (អូត) មានជាតិសរសៃរលាយ ដែលជាអាហារសម្រាប់ Probiotic ជួយឱ្យពួកវាលូតលាស់បានល្អប្រសើរ។
ការរួមបញ្ចូលគ្នានេះ បង្កើតបានជាបរិយាកាសដ៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ។
ប្ដីប្រពន្ធតា វណ្ណ បានចែករំលែក
វ័យចាស់ហើយ ក្រពះពោះវៀនក៏ចេះតែមានបញ្ហា។ ជួនកាលហើមពោះ ពិបាករំលាយអាហារ ជួនកាលចេះតែឆ្អែត ឬអួលណែនក្នុងពោះ ពិបាកបត់ជើងមិនទៀងទាត់។ មិនហ៊ានញ៉ាំអីតាមចិត្តដូចមុនទេ។
ប៉ុន្តែតាំងពីបានស្គាល់ផលិតផល ម្សៅអូត (Oat) ដែលមានបន្ថែមបាក់តេរីល្អ Probiotic នេះមក ជីវិតប្តីប្រពន្ធខ្ញុំប្រែជាល្អប្រសើរជាងមុន។ ដំបូងឡើយគ្រាន់តែចង់ដឹង ហើយទិញសាកល្បងមើលប៉ុណ្ណោះ ព្រោះតាមពិតទៅវ័យនេះហើយ មិនសូវជាជឿលើការផ្សាយពាណិជ្ជកម្មប៉ុន្មានទេ។
តែដល់ពេលញ៉ាំទៅ ទើបដឹងថាពិតជាល្អមែន។ ម្សៅអូតនេះយើងដឹងស្រាប់ហើយថាមានប្រយោជន៍ ងាយស្រួលញ៉ាំ សម្បូរទៅដោយជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ចំណុចពិសេសគឺគេមានបន្ថែមបាក់តេរីល្អ Probiotic ដែលគេថាជួយដល់ពោះវៀនខ្លាំងណាស់។ ញ៉ាំបានមួយរយៈ ខ្ញុំមានអារម្មណ៍ថាក្រពះពោះវៀនស្រួលខ្លួនណាស់ លែងបារម្ភពេលញ៉ាំអាហារដូចមុនទៀតហើយ។ ការបត់ជើងក៏ទៀងទាត់ ហើយមានកម្លាំងកំហែងជាងមុន។
ប្រពន្ធខ្ញុំក៏សរសើរម្សៅអូតនេះដែរ។ គាត់ថា តាំងពីញ៉ាំម្សៅអូតដែលមានបាក់តេរីល្អនេះមក គាត់គេងលក់ស្រួលជាងមុន ហើយស្បែកក៏ភ្លឺថ្លាជាងមុនដែរ។ ប្រហែលជាមកពីពោះវៀនមានសុខភាពល្អ ទើបរាងកាយក៏ល្អទៅតាមហ្នឹងដែរ។
និយាយតាមត្រង់ទៅ វ័យនេះហើយ ខ្ញុំមិនចង់បានអ្វីក្រៅពីមានសុខភាពល្អ ដើម្បីរស់នៅជួបជុំកូនចៅទេ។ ម្សៅអូតនេះមើលទៅសាមញ្ញ ប៉ុន្តែវាជួយឱ្យប្តីប្រពន្ធខ្ញុំញ៉ាំបាយឆ្ងាញ់ជាងមុន ក្រពះពោះវៀនស្រួលខ្លួន ប៉ុណ្ណឹងគឺមានតម្លៃខ្លាំងណាស់ហើយសម្រាប់ពួកខ្ញុំ!